
ព្រះនាង នរោត្តម ចេណ្ណា បន្តជាទូតសុច្ឆន្ទៈ ក្រុមហ៊ុនហ្វ័រវើដ ខេម ក្នុងវិស័យកសិកម្ម ក្រុមហ៊ុនហ្វ័រវើដ ខេម បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈជាមួយព្រះនាង នរោត្តម ចេណ្ណា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ សម្រាប់ឆ្នាំបន្ដ។ កម្មវិធីនេះ បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងផ្លែផ្កា ក្រោមព្រះអធិបតីភាពព្រះនាង នរោត្តម ចេណ្ណា និងលោក ហេនរី យ៉េន អគ្គនាយកក្រុមហ៊ុនហ្វ័រវើដខេម។ បន្ថែមពីនេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ និងក្រុមការងារហ្វ័រវើដ ខេម ស្ថាប័នកាសែតធំៗ និងភ្ញៀវកត្តិយសជាច្រើនរូបទៀត។

គោលបំណងនៃកម្មវិធីនេះ គឺជាការប្រកាសជាផ្លូវការដែលព្រះនាង នរោត្តម ចេណ្ណា បានយាង និងទទួលការអញ្ជើញឱ្យក្លាយជាទូតសុច្ឆន្ទៈរបស់ហ្វ័រវើដ ខេម សម្រាប់ឆ្នាំ២០២៦។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនហ្វ័រវើដ ខេម គឺជាក្រុមហ៊ុននាំចូល និងចែកចាយថ្នាំ និងជីកសិកម្មឈានមុខគេនៅកម្ពុជា។ រាល់ផលិតផលរបស់ ហ្វ័រវើដ មានចុះបញ្ជីការត្រឹមត្រូវ មានគុណភាព និងប្រសិទ្ធភាពខ្ពស់ គ្រប់ចំនួនសារធាតុ ការផលិតស្របតាមតម្រូវការដោយប្រើបច្ចេកវិទ្យាចុងក្រោយ និងមានតម្លៃសមរម្យ។
លើសពីនេះព្រះនាង នរោត្តម ចេណ្ណា សព្វព្រះទ័យ និងមានព្រះបន្ទូលថា៖ “ ចង់លើកស្ទួយវិស័យកសិកម្ម ដែលជាវិស័យគ្រឹះនៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការសហការជាមួយ ហ្វ័រវើដក្នុងការផ្ដល់ជូននូវផលិតផលដែលល្អ និងជាជម្រើសសម្រាប់បងប្អូនប្រជាកសិករកម្ពុជា” ។
បន្ថែមពីនេះ លោកអគ្គនាយកក្រុមហ៊ុនហ្វ័រវើដ ខេម ក៏បានមានប្រសាសន៍ថា៖ “ ដោយមើលឃើញពីការលំបាករបស់ប្រជាជនកម្ពុជាដែលចំណាយលើការប្រើថ្នាំ និងជីកសិកម្មដែលគ្មានគុណភាព និងមិនមានបច្ចេកទេសត្រឹមត្រូវ ហ្វ័រវើដ ប្ដេជ្ញានឹងផ្លាស់ប្ដូរស្ថានភាពនេះ ដោយផ្តោតលើការផ្តល់ផលិតផលល្អ និងមានគុណភាពខ្ពស់ ផ្ដល់ចំណេះដឹងបច្ចេកទេសត្រឹមត្រូវ និងសេវាកម្មដែលស្មោះត្រង់។ បេសកកម្មរបស់យើង គឺសាមញ្ញ និងច្បាស់លាស់៖ គឺជួយកសិករដាំដុះបានល្អជាងមុន គ្រប់គ្រងទិន្នផលឲ្យបានប្រសើរជាងមុន និងជីវភាពប្រសើរជាងមុន។ យើងចង់ឱ្យកសិករប្រើដំណោះស្រាយដែល មានសុវត្ថិភាព មានប្រសិទ្ធភាព និង អាចទុកចិត្តបាន មិនមែនពឹងលើភាពចៃដន្យឡើយ។ ”

ជាចុងក្រោយព្រះនាង និងលោកអគ្គនាយកហ្វ័រវើដ សូមជូនបងប្អូនប្រជាកសិករឱ្យទទួលបានជោគជ័យក្នុងការដាំដុះក្នុងឆ្នាំថ្មីលើគ្រប់ដំណាំ។ ជាពិសេសជ្រើសរើសផលិតផល ហ្វ័រវើដ ដើម្បីទទួលទិន្នផលខ្ពស់ដូចការគ្រោងទុក។ នឹកដល់កសិកម្ម ត្រូវនឹកដល់ហ្វ័រវើដ៕





រៀបរៀងអត្ថបទដោយ : លោក គ្រី សុគន្ធ
រៀបចំដាក់លើគេហទំព័រដោយ: លោក ម៉ាក់ កូប៉ូឡូ
