ហ្វ័រហ្សូលទឹក FORPACZOLE LIQUID 250 SC

ប្រភេទថ្នាំកសិកម្ម (Type of Pesticide): ថ្នាំបង្កើនទិន្នផល

ឈ្មោះពាណិជ្ជកម្ម (Trade Name): ហ្វ័រហ្សូលទឹក FORPACZOLE LIQUID 250 SC

ឈ្មោះទូទៅ (Common Name) : Paclobutrazol 25% SCនៅ

ប្រភេទនៃទម្រង់ផ្សំ (Type of Formulation): រាវ (SC)

បរិមាណ (Volume) : ១លីត្រ (1L)

បាកូដ (Barcode) : 9440091100

ជាថ្នាំពន្យាផ្នែកលូតលាស់ ដើម្បីបង្កើនផ្កា ផ្លែ និងធ្វើឲ្យដើមរឹងមាំមិនងាយដួលរលំ បង្កើនប្រសិទ្ធភាពទប់ទល់នឹងភាពរាំងស្ងួត ជាពិសេសថ្នាំនេះមានតួនាទីជាថ្នាំការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺផ្សិត ច្រែស និងបាក់តេរីផងដែរ​។ ថ្នាំនេះត្រូវបានប្រើជាទូទៅសម្រាប់បង្កើនទិន្នផល។

Description

តារាងការណែនាំប្រើប្រាស់

ដំណាំ រយ:ពេលប្រើប្រាស់ កម្រិតប្រើ
ស្រូវ នៅដំណាក់កាលស្រូវបាន​២០ ទៅ៤០ថ្ងៃក្រោយពេលសាបព្រស់ ៣០-៥០មល ក្នុងធុងទឹក25លីត្រ
ស្វាយ ត្រង៉ែន ជ្រោយដីជុំវិញម្លប់ដដើមរួចលាយជាមួយ ហ្វ័រហ្សូលទឹក ស្រោចឲ្យជោគគល់ម្លប់ដើម។​ ត្រូវស្រោចទឹកជារៀងរាល់ថ្ងៃ ឲ្យបាន៧ថ្ងៃ​ដើម្បីឲ្យដំណាំស្រូបយកជីបានល្អ បរិមាណអាស្រ័យទៅលើទំហំដើម
២ ទៅ៣ម ប្រើ២០មល ទៅ៣០មល
៣ ទៅ៤ម ប្រើ៣០មល ទៅ៤០មល
៤ ទៅ៥ម ប្រើ៤០មល ទៅ៥០មល
៥ ទៅ៦ម ប្រើ៥០មល ទៅ៦០មល
សណ្តែកដី ប្រើនៅមុនពេលចេញផ្កាពេលលេញ ប្រើតែម្តងគឺគ្រប់គ្រាន់ ២-៣មល ក្នុងធុងទឹក25លីត្រ
ទុរេន សាវម៉ៅ និងក្រូច បាញ់នៅពេលត្រួយ ប្តូរទៅជាស្លឹកពណ៌បៃតង ដោយបាញ់ឲ្យជោគមែក ស្លឹក និងដើម ប្រើ៨០មល សម្រាប់ធុង១៨លីត្រ

 

ចំណាំ
– ត្រួតពិនិត្យឲ្យច្បាស់ចំពោះកម្រិតប្រើប្រាស់ មិនត្រូវឲ្យកំហាប់ថ្នាំមានកម្រិតខ្ពស់ទ្បើយ
– បន្ទាប់ពីបាញ់ថ្នាំរួច ជៀសវាងការប្រើប្រាស់ជីអាសូតលើសកម្រិត និងស្រោចទឺកជោគជាំពេក
– ជីអាសូត ឬអរម៉ូនត្រូវបានដាក់បន្ថែម នៅពេលមានដង់សុីតេដំណុះខ្ពស់
– ក្រោយពេលប្រមូលផលរួច ចំពោះដំណាំប្រចាំឆ្នាំចាំបាច់ត្រូវធ្វើការភ្ជួរដី។

មតិ

Reviews

There are no reviews yet.

Be the first to review “ហ្វ័រហ្សូលទឹក FORPACZOLE LIQUID 250 SC”

Your email address will not be published. Required fields are marked *

eleven − 11 =