អំពីយើង

ក្រុមហ៊ុនហ្វ័រវើដ អ៊ិនធើណេសិនណល គឺជាក្រុមហ៊ុន​ថ្នាំកសិកម្មឈាន​មុខគេ ដែលបាន​ដំណើរ​ការជា​ង៤០ឆ្នាំមកហើយ​ ជាមួយនឹងបុ​គ្គលិកជាង១០០០នាក់ ដែលមានកា​រិយាល័យ​ចំនួនជាង២០​ប្រទេស ដំណើ​រការនៅលើ​ពិភពលោក។ ក្រុមហ៊ុនហ្វ័រវើដ អ៊ិនធើណេសិនណល គឺជាក្រុមហ៊ុនមួយដែលមានលក្ខណៈស្តង់ដារអន្តរជាតិ មានន័យថារាល់នូវការផលិត ត្រូវតែមានស្តង់ដារខ្ពស់។ដូច្នេះ រាល់នូវការផលិតសុទ្ធសឹងតែត្រូវបានឆ្លងកាត់មន្ទីពិសោធន៍យ៉ាងជាក់លាក់ មុននឹងដំណើរការផលិតកម្ម។ ក្នុងនោះយើងក៏មានរោងចក្រផ្ទាល់ខ្លួនចំនួនពីរផងដែរ ដែលមានទីតាំងនៅ ប្រទេសចិន​ និង​ប្រទេសឥណ្ឌា។

ហេតុអ្វីមានវត្តមាន ហ្វ័រវើដ ខេម?

នៅក្នុងឆ្នាំ២០១២​ ដោយយល់ឃើញថាប្រទេសកម្ពុជាជាប្រទេសកសិកម្មមួយកំពុងអភិវឌ្ឍន៍ និង​មានការប្រើប្រាស់ថ្នាំកសិកម្មច្រើន ទើបក្រុមហ៊ុន ហ្វ័រវើដ អុិនធើណេសិនណល​ បាន​ចាប់ផ្តើមដំណើរការការិយាល័យមួយទៀតនៅទីក្រុងភ្នំពេញដែលមានឈ្មោះថា ហ្វ័រវើដ ខេម​ ។​

ការបង្កើត ហ្វ័រវើដ ខេម​​ នេះក្នុងគោលបំណង ដើម្បីងាយស្រួលដល់ការផ្គត់ផ្គង ជី ថ្នាំកសិកម្ម  ដែលមានគុណភាព ជូនដល់ប្រជាកសិករទូទាំងប្រទេសកម្ពុជា ហើយក្នុងនោះក្រុមហ៊ុន ហ្វ័រវើដ ខេម ក៏មានការផ្តល់ជូននៅផ្នែកបច្ចេកទេសដល់ប្រជាកសិករតាមបណ្តាខេត្តនានាផងដែរ។ រាល់ពេលមានបញ្ហាចំពោះដំណាំរបស់ប្រជាកសិករនៅតាមបណ្តាលនានាទូទាំងប្រទេស ក្រុមហ៊ុនយើងមានបញ្ជូន បុគ្គលិកជំនាញ និងមានសម្ថតភាព ដើម្បីចុះជួយបង្ហាត់បង្ហាញនូវវិធីសាស្រ្តថែទាំដំណាំ ក៏ដូចជា បច្ចេកទេសនៃការប្រើប្រាស់ជី ថ្នាំកសិកម្មអោយមានប្រសិទ្ធភាព ជូនដល់ប្រជាកសិករទាំងអស់។ ចំពោះបុគ្គលិកដែលក្រុមហ៊ុនបញ្ជូនទៅ សុទ្ធតែជាបុគ្គលិក ដែលពពួកគេបានបញ្ចប់ការសិក្សា​ជំនាញកសិកម្មពីសាកលវិទ្យាល័យត្រឹមត្រូវ និងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យកសិកម្ម។  ម៉្យាងទៀតរាល់ផលិតផលរបស់ ក្រុមហ៊ុន ហ្វ័រវើដ ខេម សុទ្ធតែមានចុះបញ្ជិការត្រឹមត្រូវ  និងទទួលស្គាល់ដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

សព្វថ្ងៃនេះក្រុមហ៊ុនបានចុះបញ្ជិការ និងនាំចូលថ្នាំ ប្រភេទជីបំប៉នទាំងអស់សរុបជាង២០០មុខ ដែលកំពុងចរាចរណ៏ទូរទាំង ២៥ខេត្ត ក្រុង ក្នុងប្រទេសកម្ពុជា និងជួយដោះស្រាយនូវបញ្ហារដែលប្រជាកសិករកំពុងជួបប្រទះយ៉ាងមានប្រសិទ្ធិភាព។ ពត៌មានលម្អិតសូមចូរទៅកាន់ …ទំព័រផលិតផល