ហ្វ័រប៊ុយ FORWABUTA-PRO 700EC

ប្រភេទថ្នាំកសិកម្ម (Type of Pesticide): កម្ចាត់ស្មៅ​ (ប្រភេទថ្នាំបំបែកដំណុះគ្រាប់ស្មៅ)

ឈ្មោះពាណិជ្ជកម្ម (Trade Name): ហ្វ័រប៊ុយ  Forwabuta-Pro 700 EC

ឈ្មោះទូទៅ (Common Name) : Butachlor +Fenclorim

ប្រភេទនៃទម្រង់ផ្សំ (Type of Formulation): រាវ (EC)

បរិមាណ (Volume) : 1L

 

Butachlor:ជាថ្នាំបំបែកដំណុះគ្រាប់ស្មៅធ្វើប្រតិកម្មដោយជ្រាប ជម្រើសសំរាប់ដំណាំស្រូវស្រូបតាមរយៈពន្លក និងឬស។   ប្រើសំរាប់កម្ចាត់ស្មៅមុនដុះ និងទើបតែដុះបានពីស្លឹក 1 ទៅ ស្លឹក 4 ទាំងស្មៅស្លឹកស្រួចប្រចាំឆ្នាំ,ស្មៅស្លឹកធំមួយចំនួន និងពពួកកក់មួយចំនួនផងដែរ ដែលដុះក្នុងស្រែ ប្រើបានទាំងស្រូវ ពង្រោះ និងស្រូវសន្ទូង។ ការធ្វើប្រតិកម្មអាស្រ័យ ទៅតាមទឹកដែលអាចមានក្នុងស្រែ ដូចជាក្រោយពេលបាញ់រួចមានភ្លៀងធ្លាក់ ការបញ្ចូលទឹក ក្នុងស្រែជាដើម។

Fenclorim: ជាសារៈធាតុ សំរាប់ការពារដំណាំពីការរងឥទ្ធិពលរបស់ថ្នាំស្មៅ ដែលស្រូបយ៉ាង លឿនតាមរយៈឬសរបស់ស្រូវ។

Description

តារាងការណែនាំប្រើប្រាស់

ដំណាំ កម្រិតប្រើ កម្រិតប្រើ
ស្រូវ ក្រោយព្រួសបាន​ ១-៣ថ្ងៃ​ ១០០-១២០មល/២៥លីត្រទឹក

ចំណាំ :

– បាញ់ថ្នាំនៅពេលដីមានសំណើមគ្រប់គ្រាន់។មិនត្រូវបាញ់ថ្នាំនៅលើដីដែលស្ងួត។
– ត្រូវបញ្ចូលទឹកទៅក្នុងស្រែវិញក្រោយពីបាញ់បាន ៣ទៅ ៧ថ្ងៃ។

មតិ

Additional information

ស្រូវ

ស្រូវពង្រោះ

ប្រភេទស្មៅចង្រៃ

ស្មៅបែកក្បាល, ស្មៅកន្ទុយក្ងោក,​ ស្មៅស្លឹកធំ, ពពួកកក់, និងស្មៅស្លឹកតូច ដែលទើបនឹងដុះបាន 1ទៅ2ស្លឹក

កម្រិតប្រើ

ប្រើ 1 ទៅ1.5 លីត្រ/ហិកតា
ដោយលាយ 75ទៅ150មល ក្នុងធុង25លីត្រ សំរាប់ដី500ម2 (រយ:ពេលក្រោយព្រោះស្រូវ ពី3ទៅ 4ថ្ងៃ ឬស្រូវមានស្លឹក 1ទៅ2).

ចំណាំ៖

– ការគ្រប់គ្រងទឹក ត្រូវបញ្ចេញទឹកពីក្នុងស្រែ រួចរក្សាដីអោយមានសំណើមគ្រប់គ្រាន់ (ត្រូវប្រាកដថាមិនមានទឹកដកក្នុងស្រែ)ប្រសិនប់បាញ់រួចមានភ្លៀងត្រូវប្រញាប់បញ្ចេញទឹកពីស្រែ។
– មិនត្រូវបាញ់ថ្នាំនៅលើដីដែលស្ងួត។
– ត្រូវបញ្ចូលទឹកទៅក្នុងស្រែវិញក្រោយពីបាញ់បាន 5ទៅ ៧ថ្ងៃ។
– ថ្នាំនេះក៏ត្រូវប្រើជំរើសសំរាប់ដំណាំកប្បាស សណ្តែកដី និងដំណាំបន្លែយកស្លឹក មួយចំនួនផងដែរ។
– សូមអានការណែនាំមុខពេលប្រើប្រាស់។

Reviews

There are no reviews yet.

Be the first to review “ហ្វ័រប៊ុយ FORWABUTA-PRO 700EC”

Your email address will not be published. Required fields are marked *

four × one =