ហ្វ័ររ៉ែម 38EC

ប្រភេទថ្នាំកសិកម្ម (Type of Pesticide): កម្ចាត់សត្វល្អិត
ឈ្មោះពាណិជ្ជកម្ម (Trade Name): ហ្វ័ររ៉ែម 38EC Foraim 38EC
ឈ្មោះទូទៅ (Common Name) : EMAMECTIN BENZOATE
ប្រភេទនៃទម្រង់ផ្សំ (Type of Formulation): រាវ (EC)
បរិមាណ (Volume) : 250ml

ហ្វ័ររ៉េម ជាប្រភេទថ្នាំការពារ នឹងកំម្ចាត់សត្វល្អិត វាធ្វើប្រតិកម្មដោយ ជ្រាបតាមជាលិការស្លឹកដោយសកម្មភាពពង្រីកមាឌ។ ថ្នាំនេះមានប្រសិទ្ធភាព ក្នុងការកម្ចាត់ សត្វល្អិតចង្រៃជាច្រើនប្រភេទដូចជា ដឹកតឿ មេអំបៅ ដង្កូវមូរស្លឹក ដង្កូវហ្វូង ដង្កូវយោលទោង ដង្កូវបាក់ខ្នង ដង្កូវស៊ីរូងដើម ដង្កូវស្ពៃ ដង្កូវសណ្តែក ដង្កូវចោះផ្លែ ស្រឹង មមាច ពពួកចៃ និងសត្វល្អិតផ្សេងៗទៀត ដែលកើតមាននៅលើពពួកបន្លែ ស្រូវ ពោត សណ្តែក ថ្នាំជក់ ដំណាំហូបផ្លែកប្បាស នឹងដំណាំដទៃផ្សេងទៀត។

Additional information

ឈ្មោះដំណាំ

ស្រូវ​​ ដំឡូង
ម្រេច ពោត បន្លែ
ពពួកសណ្តែក ថ្នាំជក់
កប្បាស ដំណាំហូបផ្លែ

កម្រិតប្រើ

* ស្រូវ៖
700ទៅ 800 មល ក្នុង1ហិកតា 30មលក្នុងធុងទឹក25លីត្រ

* ដំឡូង ម្រេច ពោត បន្លែ ពពួកសណ្តែក ថ្នាំជក់ កប្បាស ដំណាំហូបផ្លែ៖
80 ទៅ 100 មល ក្នុង1ហិកតា 4 មល ទៅ 5 មល ក្នុងធុងទឹក 25លីត្រ

ចំណាំ

– បាញ់ថ្នាំការពារសត្វល្អិតចង្រៃយ៉ាងច្រើនបំផុត ២ដង ក្នុងមួយជីវិតដំណាំ។
– ប្រសិទ្ធភាពខ្ពស់បើទោះជាកំរិតតិចក៏ដោយ។
– ក្រោយពេលបាញ់ថ្នាំយ៉ាងតិច ៤៨ម៉ោង ទើបអាចចូលចំការដែលបាញ់ថ្នាំបាន។
– ពេលវេលាបពា្ឈប់ការប្រើ: ឈប់បាញ់ថ្នាំមុនប្រមូលផល ១០-១៥ថ្ងៃ។
– ថ្នាំនេះប៉ះពាល់ដល់សត្វត្រី (គួរជៀសវាងបាញ់កន្លែងដែលមានត្រី)។
– សូមអានការណែនាំមុខពេលប្រើប្រាស់។